ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមួយចំនួនតូចខ្វះវិជ្ជាជីវៈ កំពុងធ្វើឲ្យច្របូកច្របល់ដល់សង្គម…

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានប្រកាសនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា អំឡុងពេល ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួននោះទេ ដោយឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ

នាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងារ របស់អាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ។អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បញ្ជាក់ថា ករណីបុគ្គលណាដែលរងផលប៉ះពាល់ដោយសារអ្នកសារព័ត៌មាន ខ្វះវិជ្ជាជីវៈមួយចំនួនតូចនោះ អាចប្រើសិទ្ធិស្របច្បាប់របស់ខ្លួនបាន ហើយអាជ្ញាធរមានសមត្ថកិច្ច អាចចាត់វិធានការច្បាប់ ដោយមិនចាំបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ ។

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram