អភិបាលរងខណ្ឌម្នាក់និងកម្លាំងបញ្ជាការឯកភាពខណ្ឌឬស្សីកែវចំនួន១៣នាក់ ត្រូវចាក់សោរឃាត់ទុក…
ភ្នំពេញ÷កម្លាំងបញ្ជាការឯកភាពខណ្ឌឬស្សីកែវចំនួន ១៣ នាក់ ដឹកនាំ ដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ឬ ស្សី កែវ ត្រូវ កម្លាំងកងរាជអាវុធហត្ថដែលដាក់គោលដៅនៅក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវចាក់សោឃាត់ខ្លួនខណៈពេលដែលចុះទៅឃាត់សំណង់ដែល បានសាងសង់រំលោភលើដីរបស់រដ្ឋកាលពីម៉ោងប្រមាណ ១១ និង ៥០ នាទីព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចអតីតក្រុមហ៊ុន ម៉ាកវ៉ែលតាមផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានបានអោយដឹងទៀតថានៅព្រឹកនោះគេឃើញកម្លាំងកងរាជអាវុធហត្ថប្រមាណជាង ២០ នាក់បានចេញពីគោលដៅ ដែលបានសាងសង់រំលោភលើដីរបស់រដ្ឋព្រមទាំងចាក់សោបង្ខាំងមន្ត្រីរាជការរបស់សាលាខណ្ឌទាំងអស់ចំនួន១៣នាក់ដែលដឹកនាំដោយ លោកអភិបាលរងខណ្ឌម្នាក់ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងអភិបាលរង រូបនោះក៏បានរាយការណ៍ទៅអភិបាលខណ្ឌហើយបាន ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ទៅអន្តរាគមន៍ដោយមានការសម្របសម្រួលពីលោកអភិបាលខណ្ឌទើបកម្លាំងកងរាជអាវុធហត្ថបានបើកទ្វារអោយចេញវិញ ។ ពេលអាជ្ញាធរនិងសមត្ថកិច្ចចេញបានបន្តិចគេឃើញកម្លាំងកងរាជអាវុធហត្ថ ២ រថយន្តប្រដាប់ដោយអាវុធខ្លីវែងបាន ទៅអន្តរាគមន៍ផងដែរ។

តាមអាជ្ញាធរអោយដឹងថាដីអតីតក្រុមហ៊ុនម៉ាក់វែលជាដីរបស់កំពង់ផែស្វយ័តភ្នំពេញបានប្រគល់ឲ្យសាលារាជធានីភ្នំពេញគ្រោងនឹងស្ថានប នាសួនច្បារចាប់ពីស្ពានជ្រោយចង្វារទៅដល់មុខអតីតសួនច្បារសូគីម៉ិចតែគម្រោងសួនច្បារមិនដំណើរការក៏ទុកចោល ។

ក្រោយមកដីនោះត្រូវកងរាជអាវុធហត្ថផ្ទៃប្រទេសសុំខ្ចីដាក់ចំណតទូក ។ នៅពេលថ្មីនេះតាមព័ត៌មានអោយដឹងថាដីនោះបានទៅលើក្រុមហ៊ុនមួយស្រាប់តែឃើញកងរាជអាវុធហត្ថក៏បានបុកគ្រឹះប្រុងធ្វើដំណង់រឹងមាំទើបអាជ្ញាធរចុះទៅឃាត់ក៏មានរឿងកើតឡើងតែម្តង ៕


