កម្លាំងPMចាប់វាយខ្នោះជនសង្ស័យប្តីប្រពន្ធ០២នាក់ ករណីជួញដូរថ្នាំញៀនយ៉ាងសកម្មនៅស្រុកពាមរក៏…

(ខេត្តព្រៃវែង)៖ ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៏ត្រី ឈួន គីមសានមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តនិងមានការសម្របសំរួលពីលោក ទុង រតនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ស្តីទី។

នៅវេលាម៉ោង០៨និង០០នាទីថ្ងៃ០២ខែតុលាឆ្នាំ២០២០នេះលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ចុះ បង្ក្រាបមុខសញ្ញាជួញដូរយ៉ាងសកម្មនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៏ខេត្តព្រៃវែង។

ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
ទី១-ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដរស់នៅ ភូមិ ស្ទឹងស្លូត ឃុំ អ្នកលឿង
ស្រុក ពាមរក៏ ខេត្តព្រៃវែង ។
ទឺ២-ឈ្មោះទូច ណាវី ភេទស្រី អាយុ ២៨ឆ្នាំ ខ្មែរឥស្លាម មុខរបរ មេផ្ទះ រស់នៅ ភូមិ ស្ទឹងស្លូតឃុំ អ្នកលឿងស្រុក ពាមរក៏ខេត្តព្រៃវែង។
អ្នកទាំង០២ជាប្តី ប្រពន្ធនឹងគ្នា។

?នោះវត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមពណ៌ ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម
-ម៉ូតូ ០១គ្រឿង
-ទូរសព្ទ័ដៃចំនួន០៤គ្រឿង (ខូច០៣)
-ឧបករណ៏ជក់ថ្នាំញៀន ០១សម្រាប់
-ថង់សម្រាប់ចែកថ្នាំមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅ អាវុធហត្ថ ខេត្តដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram