សកម្មភាព ពិនិត្យការបាញ់ស៊ីបគ្រាប់ពិត កាំភ្លើងយន្តធុនស្រាល( PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់ស៊ីប របស់តំបន់ប្រតិបត្តិការសឹករងតាកែវ…
ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ អញ្ជើញជាអធិបតី ពិនិត្យការបាញ់ស៊ីបគ្រាប់ពិត កាំភ្លើងយន្តធុនស្រាល( PKMS) អាវុធ AK47 និងពិធីដាក់ឲ្យប្រើប្រាស់ ទីលានបាញ់ស៊ីប របស់តំបន់ប្រតិបត្តិការសឹករងតាកែវ។

លោក ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានរាយការណ៍ ស្តីពីការ បណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងតាកែវ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធា តាមផែនការ ហ្វឹកហ្វឹកហ្វឺន រយៈពេល៩១ថ្ងៃនេះ មានសិក្ខាកាម សរុបចំនួន៨០នាក់ ។

ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៣ បានធ្វើការវាយតម្លៃ ក្នុងការហ្វឹកហ្វឺន បាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អប្រសើរ និងគិតគូរ រៀបចំទីតាំង ទីលានបាញ់ស៊ីប នេះអោយបានល្អ ពីមួយកម្រិតទៅមួយកម្រិតទៀត និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម អស់លោក លោក ស្រី ដែលមានវត្តមាន ចូលរួម ក្នុងពិធីនេះផងដែរ៕





