ឃាត់ខ្លួនមន្រ្តីក្រសួងសេដ្ឋកិច្ចម្នាក់ បន្ទាប់ពីស្រវឹងស្រា បើករថយន្តបុកមន្រ្តីអាវុធហត្ថខណ្ឌដង្កោ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ …

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើតកាល
ពីវេលាម៉ោង៣និង២០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដើមហេតុមានរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6319 អ្នកបើកបរមានឈ្មោះ ម៉ិច ណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មន្ត្រីរាជការស៊ីវិល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានស្រុកកំណើត ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បើកមកដល់ចំណុចកើតហតុសង្ស័យស្រវឹងស្រាបុកម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AO-6880 អ្នកបើកបរមានឈ្មោះ ទ្រី ម៉េងស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ មុខងារ ជំនួយការ អត្តលេខ ២២៥៥៨៦ មានស្រុកកំណើត ភូមិចម្ការមី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (រងរបួសធ្ងន់) ។

អ្នករួមដំណើរមានឈ្មោះ ថោង សុផារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ មុខងារ ជំនួយការ អត្តលេខ ២៤១០៥៣ មានស្រុកកំណើត ភូមិពោធិមង្គល ស្រុកពញាឮ ខេត្តកណ្តាល (រងរបួលធ្ងន់) បច្ចុប្បន្ន កម្លាំងរងគ្រោះទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ា ។

ដំណើររឿង៖ នៅវេលាម៉ោង២និង០០នាទីកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានធ្វើការចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រនៅវេលាម៉ោង២និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លុះមកដល់ចំណុចផ្លូវបេតុងបឹងតាម៉ាតភូមិខ្វា សង្កាត់ដង្កោ កម្លាំងបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួនម្នាក់ រួមទាំងវត្ថុតាងនៅលើរ៉ឺម៉កដែលជនសង្ស័យលួចបានយកមកសួរនាំនៅមូលដ្ឋាន អាវុធហត្ថ ខណ្ឌដង្កោ ពេលកំពុងធ្វើដំណើរមកដល់ចំណុចផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ក៏មានរថយន្ត ១គ្រឿងម៉ាក Toyota Priusពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ BG-6319 បានបើបរក្នុងល្បឿនលឿនមកបុកក្រុមល្បាតពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

ក្រោយបង្កគ្រោះថ្នាក់រួចរថយន្តមិនព្រមទទួលខុសត្រូវក៏បន្ថែមល្បឿនទៅមុខបន្តពេលនោះកម្លាំងក៏ធ្វើការដេញតាមរហូតដល់មុខក្រុមហ៊ុនស្រាបៀកម្ពុជាទើបឃាត់បានទាំងអ្នកបើកបរនិងរថយន្ត ។ បច្ចុប្បន្ន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram