ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តកូរ៉ូឡាបុកជាមួយហ៊ីយ៉ាន់ដាយដឹកអេតចាយបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗនិងរងរបួសធ្ងន់៤នាក់….

ហេតុការណ៍ខាងលេីបានកេីតឡេីងនៅរសៀល ថ្ងៃទី០៤ខែកុម្ភ:ឆ្នាំ ២០២០ វេលាម៉ោង ១៥នឹង០៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៨ Aស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើយោងតាមប្រភពពីកន្លែងហេតុការណ៍បានឲ្យដឹងថា» គេឃេីញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2E.6156 បេីកបរក្នុងទិសដៅពីកេីតទៅលិចលុះដល់ចំណុចកេីតហេតុបានរ៉េចង្កូតទៅបុកជាមួយ រថយន្តធុនធំម៉ាកហុីយ៉ាន់ដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ3E.7722ដែលកុំពង់បេីកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់៣នាក់នឹងរបួសធ្ងន់៤នា។

សមត្ថកិច្ចបានឲ្យដឹងថា»អ្នកបេីកបររថយន្តកូរ៉ូឡាត្រូវបានគេស្គាល់ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ (មុខរបរ បម្រើការងារនៅ ពន្ធនាគារខេត្តព្រៃវែង) រស់នៅភូមិឡូតិ៍៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (បើកបរពីទិសខាងកើត ទៅលិច) អ្នករួមតំណើរ ០៦នាក់ របួសឆ្ងន់ ០៤នាក់, ស្រី ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ ០៣នាក់ ស្រី ទាំង៣នាក់។

ចំណែកឯអ្នកបេីកបររថយន្តធំដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុគេចខ្លួនបាត់។
ហេីយ មូលហេតុ គឺរថយន្ត កូរ៉ូឡា បំពានគន្លង ទៅបុករថយន្តហ៉ីយ៉ាន់ដាយ។

ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ វត្ថុតាងសមត្ថកិច្ចយកមកទុកប៉ុស្តិ៍រដ្ឋាបាលជាខ្លាងរីឯសាកសពប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram