កម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ស្នងការខេត្តកណ្ដាលបានបំបែកសម្បុកចោរ…
លួច ប្លន់ដ៏សកម្មមួយក្រុម ឃាត់ខ្លួនបាន ៤នាក់ ក្នុងចំណោមបក្សពួក៥នាក់នៅក្រុងតាខ្មៅ !!!

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមចោរលួច ឆក់ ប្លន់ដ៏សកម្មមួយក្រុមមានគ្នា៥នាក់ ត្រូវបានលោកស្នងការដាក់បទបញ្ជាឲ្យកម្លាំងសមត្ថ កិច្ចក្រោមឱវាទបង្ក្រាបបានចំនួន៤នាក់ហើយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។

ក្រុមចោរលួចប្លន់ដ៏សកម្មទាំងនោះបានសារភាពនៅចំពោះម៧ខសមត្ថកិច្ចក្រុងតាខ្មៅថាខ្លួននិងបក្ខពួកទើបវាយប្លន់បានម៉ូតូ០១គ្រឿង ម៉ាកHonda Dream 2019 បាននៅចំណុច ដើមទ្រាំងផ្លូវជាតិលេខ៣ ក្នុងទឹកដី ខេត្តតាកែវ ហើយមករកម៉ូយទិញនៅក្រុងតាខ្មៅ ក៏ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាន តែម្តង ។ ដោយឡែកជនសង្ស័យ ឈ្មោះ ជា សិលា បានសារភាពបានធ្លាប់ធ្វើសកម្មភាពបាន០៣លើករួចមកហើយ គឺលើកទី០១ និងទី០២ នៅស្រុកស្អាង ខេត្តកណ្តាល បានម៉ូតូម៉ាក Nex ០២គ្រឿង មានគ្នា០៦នាក់ មានឈ្មោះ ណាក់ និង លាភនិង ៣នាក់ទៀត មិនស្គាល់ឈ្មោះ លើកទី៣ ធ្វើនៅដើមទ្រាំង ទឹកដីខេត្តតាកែវ ជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាក Nex ១គ្រឿងនៅដើមទ្រាំងខេត្តតាកែវ ហើយលើកនេះខ្លួនមិនបានចូលរួមធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូដែលបក្ខពួកខ្លួនវាយប្លន់បាន។

ជនសង្ស័យទាំងនោះរួមមាន ៖ ១-ឈ្មោះ ជា សិលា ភេទ ប្រុស អាយុ២១ឆ្នាំ ទីលំនៅសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។,២-ឈ្មោះ ជា ផានិត ភេទប្រុសអាយុ ១៦ឆ្នាំ ទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនប្រាកដ ត្រូវបានឃាត់ខ្លួន។ ៣-ឈ្មោះ ពេជ្រ វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស ត្រូវបានឃាត់ខ្លួន។ ៤-ឈ្មោះ សុផល វឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្សត្រូវបានឃាត់ខ្លួន ។ និង៥-ឈ្មោះ កក្តដា ភេទប្រុសអាយុ១៧ ឆ្នាំ ទីលំនៅ មិនស្គាល់ បានរត់គេចខ្លួន ។




គួរជម្រាបថាក្រោយធ្វើការសាកសួររួចជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
