ក្រុមចោរបន្សល់ទុកកន្ត្រៃ តែយកខោខូវប៊យ៥.៦០០ អស់ប្រមាណ៤ម៉ឺនដុល្លារ…

ខេត្តកណ្តាល ៖ តាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា រោងចក្រ១កន្លែងមានយីហោ «ដេនីមអ៊ែប៊ីឡូ (ខេមបូឌា) ហ្គាមិន» ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង បានត្រូវក្រុមចោរចូលលួចខោខូវប៊យ កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ។ចំពោះការបាត់បង់ដោយសារចោរកម្មនេះមាន ខោខូវប៊យជើងវែងចំនួន៥.៦០០ ដែលគិតជាទឹកប្រាក់ប្រមាណ៤០.០០០ដុល្លារ ។ ក្រុមចោរក៏បានបន្សល់ទុកកន្ត្រៃដងស្រោបជ័រពណ៌លឿងលាយបៃតងមួយនៅនឹងកន្លែង ។

ប្រភពព័ត៌មានបានរាយការណ៍ថា នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច កម្មកររោងចក្របានចេញពីធ្វើការថែមម៉ោង និងបានបិទទ្វារឃ្លាំងរួចចេញទៅផ្ទះអស់ ។លុះនៅថ្ងែ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទីព្រឹក ពេលកម្មករចូលធ្វើការវិញ មានកម្មករម្នាក់ឈ្មោះ ប៉ុម ពេជ្រ ដែលមានតួនាទីជាប្រធានក្រុមវេចខ្ចប់ បានឃើញកាតុងវេចខ្ចប់ខោខូវប៊យមានសភាពរាយប៉ាយ ទើបដឹងថាមានចោរចូលលួច និងទូរស័ព្ទប្រាប់ប្រធានរដ្ឋបាល ។ភ្លាមនោះ ប្រធានរដ្ឋបាលរោងចក្រ បានទូរស័ព្ទទៅប្រាប់ប្រធានសន្តិសុខពីករណីចោរចូលលួចខោខូវប៊យ ។

លុះដល់ម៉ោង៧និង៣០នាទីព្រឹក ប្រធានរដ្ឋបាលរោងចក្រមកដល់និងត្រួតពិនិត្យមេីលតាមទ្វារនិងបង្អួច ពុំឃើញមានស្នាមគាស់ទេ ។ លុះចូលទៅមើលក្នុងឃ្លាំងទើបឃើញមានស្នាមគាស់ពិតាននិងដំបូល ក៏ទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពចោរចូលលួចខោ និងបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ឃុំត្រពាំងវែង ទៅពិនិត្យដល់ទីកន្លែង ។

បច្ចុប្បន្ន នគរបាលព្រហ្មទណ្ឌស្រុកកណ្តាល ស្ទឹង សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងធ្វើការស្រាវជ្រាវ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram