អនិច្ចាជីវិតកម្មករសំណង់១គ្រួសារដេកក្នុងរោងត្រូវឡានបុកចូល…
ក្រុងព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅវេលាម៉ោង០០និង២៥នាទីរំលងអធ្រាត្រចូលថ្ងៃទី១៣ វិច្ឆិកា នេះ ស្ថិតលើផ្លូវ 149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោទទី២អាឡាំងឌឺឡុង ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កើតមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកខណៈពួកគាត់កំពុងដេកលង់លក់ ។ប្រភពបន្តថា កម្មករដែលកំពុងដេកសម្រាក ឈ្មោះនឹម អៀប ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះឆាន រី ភេទស្រី អាយុ៤៧ឆ្នាំ អ្នកទាំងពីរជាកម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារមួយចំនួនក្នុងរោងកម្មកផងដែរ ។

ដោយឡែក រថយន្តបង្ក០១គ្រឿង ម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0264 ( រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង ) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ11260079 រួមដំណើរមនុស្ស០១នាក់ឈ្មោះ ZHANG QI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរមានមុខរបរបុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង និងស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

ទិសដៅរបស់រថយន្តគឺចេញពីភ្នំ៩៦ ឆ្ពោះទៅអូរត្រេះ លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកតែម្តង គឺបណ្ដាលបាត់បង់ជីវិតម្នាក់ (ភេទស្រី) និងរងរបួសម្នាក់ និងខូចខាតម៉ូតូ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនក្នុងរោងកម្មករ ៖ ១-ឈ្មោះ ឆាន រី ភេទស្រី កំពុងសម្រាកក្នុងរោងកម្មករ នៅនឹងកន្លែងកើតហេតុ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ ។២,ឈ្មោះ នឹម អៀប កំពុងសម្រាកក្នុងរោងកម្មករ រងរបួសធ្ងន់ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។


