ល្បីឈ្មោះចេង ដែលចេញពីស្រុកកំពង់លួងខេត្តពោធិ៍សាត់ មកធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីខេត្តកំពង់ធំ…

{កំពង់ធំ} ៖ នៅថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2020 ស្ដីពីសកម្មភាពរុញយ៊ាំងកាវរបស់ឈ្មោះចេងដែលចេញពីស្រុក កំពង់លួងខេត្តពោធិ៍សាត់មកធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីខេត្តកំពង់ធំជារៀងរាល់ ឆ្នាំប្រជានេសាទជាលក្ខណៈគ្រួសារដែលនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងភូមិពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ បានមានការរអ៊ូ រទាំយ៉ាងខ្លាំងដោយសារឈ្មោះចេករុញយ៊ាំង កាវ និងរុញស៊ីបធ្វើអោយដាច់មងរបស់ពួកគាត់ដែលនេសាទជាលក្ខណៈគ្រួសារគ្មានសល់


ប្រជានេសាទបានបន្តទៀតថា សកម្មភាពឈ្មោះចេងរុញយ៊ាំងកាវនឹងរុញស៊ីបនេះ រយ:ពេលមួយអាទិត្យមក ហើយជារៀងរាល់ឆ្នាំតែងតែយកយ៊ាំងកាវមករុញ នៅក្នុងឡូត៍អភិរក្សលេខ 4 និងឡូត៍អភិរក្សលេខ 2នៅមានពាក់ព័ន្ធមន្ត្រីជំនាញរដ្ឋបាលជលផលជាច្រើន ដែលបានឃុបឃិតគ្នាជាប្រព័ន្ធឱ្យឈ្មោះចេង នេះចេញពីកំពង់លួងមកធ្វើសកម្មភាពបំផ្លាញមច្ឆាជាតិគ្រប់ទីកន្លែងនេះជាព័ត៌មានបឋមលំអិតពេលក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram