ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២០របស់រដ្ឋបាលខេត្តក្រចេះ …

ព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ។

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានធ្វើការជម្រុញទៅដល់អាជ្ញាធរមូលដ្ឋាន មានអភិបាលក្រុង-ស្រុក និងឃុំសង្កាត់ ត្រូវពន្លឿនការចុះស្រង់ស្ថិតិពីផលប៉ះពាល់លើដំណាំកសិកម្ម ក្រោយទឹកជំនន់ស្រកចុះ និងបញ្ជីឈ្មោះអ្នករងគ្រោះដែលជាអ្នកទទួលបានពូជពីរាជរដ្ឋាភិបាល ឲ្យច្បាស់លាស់ជាក់លាក់ ដើម្បីឆ្លើយតប និងដោះស្រាយទៅនឹងបញ្ហាឲ្យបានទាន់ពេលវេលាបង្ករបង្កើនផល របស់បងប្អូនប្រជាកសិករ ជៀសវាងភាពលម្អៀង និងផ្តល់មិនចំគោលដៅ ។

រាជរដ្ឋបាភិបាល មិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ ហើយប្រជាជនកម្ពុជាយើងភាគច្រើន គឺប្រកបរបរពាក់ផ្អែកទៅលើការធ្វើកសិកម្មស្រែចំការ ដូចនេះ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មកប្រជាកសិករ គឺការផ្តល់នូវពូជដំណាំ (ស្រូវ) ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការស្តារ នូវទិន្នផលកសិកម្មរបស់ពួកគាត់វិញ ក្រោយពេលទឹកជំនន់បានស្រកចុះ បើទោះបីជាខេត្តក្រចេះ មិនបានទទួលរងគ្រោះនូវទឹកជំនន់ ធ្ងន់ធ្ងរដូចបណ្តាខេត្តដ៏ទៃក្តី។

ក្នុងនោះដែរ ឯកឧត្តមបានចាប់អារម្មណ៍លើ -បញ្ហាអនាម័យក្លិន នៅទីតាំអាជីវកម្មសត្វឃាតដ្ឋាន ដោយជម្រុញឲ្យអភិបាលរងទទួលបន្ទុក ធ្វើការចុះពិនិត្យដល់ទីតាំងអាជីវកម្ម និងរៀបចំឲ្យមាន បច្ចេកទេស និងសណ្តាប់ធ្នាប់អនាម័យក្លិន-បញ្ហាជម្ងឺកើតមកលើសត្វពាហន: (អ៊ុតក្តាម) មន្ទីរកសិកម្ម ត្រូវត្រៀមនិងចុះពិនិត្យ ដើម្បីជាវិធានការសម្រាប់ដោះស្រាយ-បញ្ហាគ្រប់គ្រងទឹក មិនត្រូវប្រើប្រាស់ ផ្តេសផ្តាស់ខុសគោលដៅនោះទេ ហើយអាជ្ញាធរស្រុក-ឃុំត្រូវចុះសិក្សាពិនិត្យមុននិងធ្វើការជីកជាប្រព័ន្ធស្តុកស្រោចស្រព្វ និងណែនាំប្រជាពលរដ្ឋ ឬសហគមន៍ ឲ្យយល់ពីការប្រើប្រាស់ និងស្តុបទុក ហើយចំពោះបញ្ហាចរាចរណ៍ និងគ្រឿងញៀន ឯកឧត្តមបានកោតសរសើរដល់សមត្ថកិច្ចទាំងអស់ ដែលបានចូលរួមសហការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព និងសូមបន្តការពង្រឹង និងផ្សព្វផ្សាយដល់សាធារណ:ជន ហើយប្រជាពលរដ្ឋ ក៏សូមឲ្យចូលរួមឲ្យបានផុលផុស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសាធារណ:ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram