លោក អូន ខន អភិបាលស្រុកកំពង់ត្រាចដឹកនាំមន្ត្រីក្រោមឱវាទនាំយកអំណោយកាកបាទក្រហម ស្រុកកំពង់ត្រាចចូលរួមរំលែកទុក្ខក្រុមគ្រួសារសពក្មេងដែលលង់ទឹកស្លាប់….

ខេត្តកំពត
នៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយលោកអភិបាលរងស្រុក លោក​ នាយករដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក និងអាជ្ញាធរភូមិឃុំ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន២នាក់ជាបងប្អូនបង្កើត ដោយមូលហេតុធ្លាក់ចូលអណ្តូងទឹកនៅក្បែរផ្ទះ នៅវេលាម៉ោង៩ព្រឹក នាថ្ងៃទី០១ ខែឧសភានេះ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។


មានឈ្មោះ ៖ កុមារា ឆេង អូន អាយុ៦ឆ្នាំ និងកុមារី ឆេង រ័ត្ន អាយុ៤ឆ្នាំ ម្តាយឈ្មោះ ឃិន ស្រីនាង អាយុ២៧ឆ្នាំ (មានសតិមិនសូវគ្រប់) និងឧពុកឈ្មោះ នួ នឿត អាយុ៤៥ ឆ្នាំ។
ជាមួយគ្នានេះលោកអភិបាលបាននាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក និងថវិកាក្រុមការងារប្រគល់ជូន រួមមាន៖ អង្ករ៥០គ.ក មី២កេះទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១០០ និងថវិកាសរុប១,១១០,០០០៛ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram