ឡាន២គ្រឿងនឹងម៉ូតូជាច្រើនគ្រឿងឈ្លក់ទឹក ទៅមុខលែងរួច …
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ បានប្រកាសបិទការធ្វើចរាចរទាំងស្រុងជាបណ្តោះអាសន្ន ផ្លូវជាតិលេខ២ និងផ្លូវ១០៤ ឬផ្លូវ ២០A ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារតែស្ថានភាពទឹកជំនន់បានលិច និងកំពុងហូរកាត់បណ្តាលអោយទឹកហូរច្រោះបាក់ជើងទេរផ្លូវ។ ប៉ុន្តែទោះបីអាជ្ញាធរជូនដំណឹងអំពីការផ្អាកចរាចរណ៍ទាំងស្រុងក៏ដោយ ក៏ឡានធំៗនៅតែបន្តធ្វើដំណើរដដែល ដែលជាហេតុធ្វើឲ្យឡាន២គ្រឿង ត្រូវទឹក ហូរ វាយ បោកបណ្ដាលឲ្យធ្លាក់ផ្លូវនិងស្ទើរតែចូល ទៅ ក្នុង ប្រឡាយ ដែល មានទឹក ជ្រៅ ទៅ ហើយ។

រថយន្ដដែលជួបគ្រោះថ្នាក់នោះមានដូចជា រថយ្ដម៉ាក MAZDA ពណ៌ ស អត់ ស្លាក លេខ បើកបរ និង ជិះ ដោយ បុរស និង ស្ត្រីជន ជាតិចិន ២ នាក់ ប្ដី ប្រពន្ធ មិន ស្គាល់ អត្តសញ្ញាណ ត្រូវទឹក ហូរ វាយ បោក បណ្ដាល ឲ្យ ធ្លាក់ ផ្លូវ ចំណែកឯ រថយន្តធន់ធំដឹកដឹកស៊ីម៉ង់ត៌១គ្រឿងទៀតបានជាប់ផុង ផ្អៀងខ្លួនមួយចំហៀងស្ទើរតែក្រឡាប់ខណៈ ដែល រថយន្តទាំងនោះ បើកបរឆ្លងកាត់លើ កំណាត់ ផ្លូវ ដែល កំពុង ជន់ លិចដោយទឹកស្ទឹង ព្រែកត្នោតហើយទឹកកំពុង ហូរ ខ្លាំង យ៉ាង ត្របាញ់ ថែម ទៀតនោះដោយភ្លាមៗនោះ ត្រូវ បាន នគរបាលយករថយន្តស្ទូចទៅស្ទូចយកចេញ ភ្លាម ៗ។

គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។ ការប្រកាសបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ននេះ ចាប់ពីវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌដង្កោ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្តដឹកទំនិញ ទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និង អធ្យាស្រ័យ ៕

