អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរសាររំលែក មរណទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ជូនលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
សូមបញ្ជាក់ថា លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram