ប្រជាពលរដ្ឋលោកអបអរសារទដោយ កម្លាំងអាវុធហត្ថខេត្តតាកែវ បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនយុវជន ០៣នាក់ នៅភូមិផ្សាជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ…
ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៤:១០ នាទីរសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២០ លោកអនុសេនីយ៏ត្រី ហួត វឿន នាយការិយាលយ័ស្ដីទី បានដឹកនាំកម្លាំង ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិផ្សារជ្រែឃុំអង្កាញ់ស្រុកព្រៃកប្បាស់ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្សយ័បាន០៣នាក់៖
១-ឈ្មោះ ដាឌី ណាភក្ដី ភេទប្រុស អាយុ២៥ឆ្នាំ (ជួញដូរ ប្រើប្រាស់) រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។២-ឈ្មោះ កាន ចាន់ណារិន ភេទប្រុស អាយុ២២ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិសំចក ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស
៣-ឈ្មោះ មុំ សុខាលីន ភេទប្រុស អាយុ១៧ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិព្រីង ឃុំអង្កាញ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដកហូតវត្ថុតាងរួមមាន៖
១_ម៉្សៅក្រាមសថ្លាចំនួន១១កញ្ចប់ទម្ងន់៥,៣៩ក្រាម ( ថ្លឹងទាំងសំបក់ថង់)
២-ជញ្ជីងថ្លឹងថ្នាំញៀន០១
៣-ទូរសព្ទ័០៤គ្រឿង
៤- សម្ភារវេចខ្ចប់និងសម្ភារះសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្សយ័ចំនួនពីរនាក់ ដោយបានការអនុញ្ញត្តិពី ឯកឧត្តមព្រះរាជអាជ្ញា អោយអាណាព្យាបាលយកកូនទៅព្យាបាលបន្សាប សារធាតុញៀននៅ មជ្ឈមណ្ឌលកងពលថ្មើជើងលេខ៣១ ចំនួន ០២នាក់៖
១-ឈ្មោះមុំសុខាលិនភេទប្រុសអាយុ១៧ឆ្នាំ(ប្រើប្រាស់)នៅភូមិព្រីងឃុំអង្កាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ។

២-ឈ្មោះកាមចាន់ណារិនភេទប្រុសអាយុ២២ឆ្នាំ(ប្រើប្រាស់)ភូមិសំចកឃុំព្រៃកប្បាសស្រុកព្រៃកប្បាសខេត្តតាកែវ។
ចំពោះជនសង្ស័យឈ្មោះ ដា ឌីណាភក្ដី ភេទប្រុស អាយុ២៥ឆ្នាំ (ជួញដូរនិងប្រើប្រាស់)
រួមវត្ថុតាងការិយាលយ័ជុំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។
