លង់ទឹកស្លាប់ក្មេងស្រីម្នាក់ទៀតហើយសូមពលរដ្ឋប្រុងប្រយ័ត្ន…
ក្រុងព្រះសីហនុ៖ មានករណីក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ទៀតហើយ បានលង់ទឹកស្លាប់ក្នុងរណ្តៅជីកដីមួយកន្លែងម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ក្នុងភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពី ម៉ោងជិត៣ រសៀលថ្ងៃ២៣តុលា២០២០។

សមត្ថកិច្ចប្រាប់ថាសាកសពឈ្មោះសុី ម៉ាលីកា ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦ សាលាបឋមសិក្សាចំកាកៅស៊ូ ក្រុងព្រះសីហនុ ឳពុកឈ្មោះ សំ ចាន់វ៉ាន់សុី អាយុ៣៩ឆ្នាំ (លែងលះគ្នា)ម្តាយ ឈ្មោះគី សុធារី អាយុ៣៣ឆ្នាំមុខរបរ លក់ដូរ។

បើតាមសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះមកលេងទឹកជាមួយមិត្តភក្រ័ រអិលជ្រុះស្បែកជើង ហើយជនរងគ្រោះបានចុះទៅយកក៏បណ្តាលអោយធ្លាក់ទឹកស្លាប់តែម្តង។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណីយ៍៕


