លោក អ៊ុ រតនា នាយប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២បានដឹកនាំកម្លាំងចុះបំពេញបែបបទនឹងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនឹងបើកវេទិកាផ្សព្វផ្សាយទម្រង់ទាំង៤…
ភ្នំពេញ:ដោយបានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ម៉ៅសឿត អធិកានៃអធិការដ្ឋានខណ្ឌច្បារអំពៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០វេលាម៉ោង០៨និង ០០នាទី លោកវសេនីយ៍ទោ សេងសូនី អធិការងទទួលការងារអត្តសញ្ញាណកម្ម លោក យិនវុធ ចៅ សង្កាត់ច្បារអំពៅ២ លោកអ៊ុរតនា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាល ច្បារអំពៅ២ ចុះរៀបចំបំពេញបែបបទផ្តល់អត្តសញ្ញាណ
ប័ណ្ណសញ្ជាតិខ្មែរ នឹងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋព្រមទាំងធ្វើវេទិកាផ្សព្វផ្សាយ ទម្រង់៤មាន។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋចូលរួម សរុបចំនួនៈ ៤០នាក់.ស្រី ៣០នាក់
-ផ្សព្វផ្សាយខ្លឹមសាររួមមាន៖

-ការអនុវត្តគោលនយោបាយ «ភូមិ.សង្កាត់ មានសុវត្ថិភាព » លក្ខណៈសម្បត្តិ៩យ៉ាង។

-វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។

-ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។

-បង្ការទប់ស្កាត់អំពើ ហឹង្សាលើ
កុមារ ស្រ្តី និងក្រុមគ្រួសារ ។

-គ្មានការដាំដុះ ការចែកចាយ ការ
ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន៕





