នាយរងសាកលវិទ្យាល័យម្នាក់ស្រវឹងបើករថយន្ដបុករថយន្ដធុនធំពីក្រោយបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ

បន្ទាយមានជ័យ៖ លោកនាយ​ករង​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME) សាខា​ខេត្តបន្ទាយមានជ័យ បានទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ោង​១០ ​និង​១០​នាទី​ថ្ងៃទី​១៥​ ខែមករា ​ឆ្នាំ​២០២០ នៅ​ម្តុំ​ស្ពាន​ទី​៤ ក្រៅ​ទីប្រជុំជន​ ស្ថិត​ក្នុងភូមិ​កំព្រីង សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ។​

​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១៦ ​ខែមករា​ ឆ្នាំ​២០២០​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាងរថយន្ត ម៉ាក តូ​យូ​តា កា​ម៉ា​រី​បា​ឡែ​ន ពាក់​ផ្លាកលេខ ភ្នំពេញ 2X-3613 បើកបរ​ក្នុងទិសដៅ​ពី​ទិសខាងកើត​ទៅខាង​លិច​បុក​ប៉ះ​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាក ពីក្រោយ​ក្នុងទិសដៅស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​ភេទ​ប្រុស​បាន​ស្លាប់ បន្ទាប់ពី​ខ្ទាត​ចេញពី​រថយន្ត ហើយ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​។ ឯ​រថយន្ត​ធុន​ធំនោះ​មិន​ស្គាល់​ភិនភាគ​បើក​រត់គេច​បាត់ តែ​សមត្ថកិច្ច​នគរបាល​បាន​នឹង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​។​

​នគរបាល​បន្តថា​៖ មូលហេតុនៃ​គ្រោះថ្នាក់​នោះ​មកពី​អ្នកបើកបរ​រថយន្ត​តូច​បើកបរ​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​សង្ស័យ​ស្ថិតក្រោម​ឥ​ទ្ធ​ពល​ស្រវឹង​។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកោសលវិច្ច័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram