អុញនោះ! កំុំចេះតែហ៊ានប្រយត្ដ័ដេកគុក!
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក លោក តាក់ គឹមសៀ ដែលជាចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានសំរេចឃុំខ្លួនលើឈ្មោះ រិត ទីទី ក្រោយពីបានសារភាពថាបាន បរិហារកេរ្ត៍ និងញុះញង់អោយមានការរើសអើងពិតប្រាដកមែន។

ដោយមានចែងលើមាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅប្រទេសកម្ពុជា(តាមប្រព័ន្ឋទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook) កាលពីថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៩។ បុគ្គលឈ្មោះ រិត ទីទី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ជនសង្ស័យឈ្មោះ រិត ទីទី អាយុ២៨ឆ្នាំ ដែលមានអាស័យដ្ឋានភូមិបាឡាត់ឆឹង ឃុំត្រីយស្នា ស្រុកស្អាង ខេត្តកណ្តាល។

ពីបទបរិហាក្កេរិ៍ និង បទញ៉ុះញ៉ង់អោយមានការរើសអើង ប៉ះពាល់ដល់ឈ្មោះផលិតផលក្រុមហ៊ុន DW និងជេរប្រមាថហែកកេរ្ត៍ដ៏ធ្ងន់ធ្ងរ ដល់ជំទាវម្នាក់ដែលត្រូវជាភរិយារបស់កូនថ្នាក់ដឹកនាំដែលធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយនិងប្រើពាក្យអសុរសជាច្រើនទៀត ដែលធ្វើអោយប៉ះពាល់ដល់ឈ្មោះក្រុមហ៊ុនខាងលើ។ មូលហេតុដែលឈានមកដល់ការដាក់ពាក្យបណ្តឹងឈ្មោះ រឹត ទីទី គឺបណ្តាលមកពី ការរកស៊ីលក់ផលិតផលអនឡាញដូចគ្នា ហើយបុគ្គលម្នាក់នេះបានវាយប្រហារដល់ផលិតផលរបស់ភាគីម្ខាងទៀតថា ផលិតផលមិនសុទ្ឋ មិនល្អ ខូចគុណភាព ក្លែងក្លាយ ព្រមទាំងប្រើពាក្យអសុរស បរិហារកេរ្ត៍ជាច្រើនក្នុងគោលបំណងញុះញង់ដល់អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុនDW អោយឈប់ប្រើ អោយមានការយល់ច្រឡំ ខឹងសម្បារ ដល់ម្ចាស់ក្រុមហ៊ុន។ ដោយមានការបញ្ជាក់យ៉ាងច្បាស់ពីប្រធានក្រុមហ៊ុនថាមានវិញ្ញាបណ្ណបត្រចេញដោយក្រសួងពាណិជ្ជកម្មស្របច្បាប់ និងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ដោយមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីបុគ្គលឈ្មោះ រិត ទីទី ក្នុងគោលបំណងចង់អោយខូចឈ្មោះក្រុមហ៊ុន ញុះញង់ បរិហារកេរ្ត៍ជាច្រើនដង ឬក៏ធ្វើអោយបាត់ទំនុកចិត្តពីអតិថិជនដែលនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ដូចនេះម្ចាស់ក្រុមហ៊ុនបានសំរេចចិត្តដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ទនៃអគ្គស្នងការនគរបាលជាតិ ចាត់ការតាមច្បាប់។


ក្នុងនាមយើងខ្ញុំជាសារព័ត៌មានសុំជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរកស៊ីតាមបណ្តាញសង្គម FACEBOOK សូមមេត្តាធ្វើអ្វីក៏ដោយពិចារណាអោយបានវែងឆ្ងាយដែលយើងមិនបានដឹង មិនបានឃើញ មិនបានលឺ ដោយខ្លួនឋងផ្ទាល់ សូមអរគុណ!
