ក្រសួងអប់រំជូនដំណឹងពីការការរៀបចំ ការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈឆ្នាំសិក្សា ២០២០-២០២១…
ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១នេះបានបញ្ជាក់ថាដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សនៅមធ្យមសិក្សាក្នុងពេលដែលសាលារៀន ផ្អាកដំណើរការក្រោយព្រឹត្តិការណ៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលេខ ២៧ អយក.សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការបង្រៀននិងរៀនពីចម្ងាយ និងតាមប្រព័ន្ធ អេឡិចត្រូនិក។

ក្រសួងបានបន្តឱ្យដឹងថា សេចក្ដីណែនាំនេះបានកែសម្រួលប្រតិទិនសិក្សា ក៏ដូចជាប្រតិទិននៃការប្រឡងដែលបានកំណត់ ដោយសេចក្ដីណែនាំលេខ ៦០ អយក.សណន ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ និងសេចក្តីណែនាំលេខ ១៦ អយក.សណន ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឡើងវិញ។ ដើម្បីឱ្យមានសង្គតិភាពជាមួយសេចក្ដីណែនាំ លេខ ២៧ អយក.សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១. ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការ ណែនាំដូចខាងក្រោម ៖(សូមមើលខ្លឹមសារលម្អិតខាងក្រោម)

