មានករណីអំពើលួច (លួចកាត់ខ្សែភ្លើង)មួយកើតឡើង បង្កដោយជន សង្ស័យ ចំនួន ០៣នាក់…
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង៣០នាទីព្រឹក នៅចំណុចក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ស្ថិតក្នុង ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុក ព្រៃនប់ ខេត្តព្រះសីហ នុ មានករណីអំពើលួច (លួចកាត់ខ្សែភ្លើង)មួយកើតឡើង បង្កដោយជន សង្ស័យ ចំនួន ០៣នាក់រួមមាន៖

០១.ឈ្មោះ សាត និត ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៣.ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បានធ្វើសកម្មភាព ប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះសាត និត រីឯឈ្មោះឈឿន រតនា និងឈ្មោះ ខន ពន្លក រត់គេច ខ្លួនអស់។ បន្ទាប់ ពីមានការចង្អុល បង្ហាញពីលោកឧត្តមទោ ជួន ណារិន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរង ទទួល ផែន យុត្តិធម៌ លោកនាយការិយាល័យ និងអធិការនគរបាលស្រុកព្រៃនប់ កំលាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើលួច (លួចកាត់ខ្សែភ្លើង) មានឈ្មោះដូចខាងក្រោម៖ ០១.ឈ្មោះ បេ ភក្តី ហៅអាតុញ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុមទី៨ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០២.ឈ្មោះ បេ ឃឿន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៣.ឈ្មោះ បេ ឆុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន ដើម្បី សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯបក្សពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់។
