មានការភ្ញាក់ផ្អើល ! ម្តាយនាំកូនស្រីអាយុ១៥ឆ្នាំ មកដោះអំពើអាបធ្មប់ (ដូចនាំកូនស្រីមកឱ្យគ្រូខ្មែររំលោភរហូតបានសំរេច) នៅស្រុកលើកដែក…

ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ លោកគ្រូដោះអំពើអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច។ឃាត់ខ្លួនគ្រូដោះអំពើអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ឃាត់ខ្លួននេះគឺធ្វើឡើងក្រោយពីសមត្ថកិច្ច របស់លោកទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ មុំ ស៊ួន អាយុ៣៧ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្មេងស្រីរងគ្រោះឈ្មោះក.ខ.គ.ឃ.ង។ក្មេងស្រីរងគ្រោះ នឹងម្តាយបានបញ្ជាក់ថា កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យបានប្រើល្បិចប្រាប់ឲ្យម្តាយជនរងគ្រោះនាំជនរងគ្រោះ មកដោះអំពើ។គ្រូនេះបន្ថែមថាបើមិននាំកូន ស្រីមកដោះអំពើនឹងប្រសិទ្ធី ទេនោះ គឺអំពើនោះនឹងឡងទៅកូនស្រីនោះហើយ។ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំកូនស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើ ។ ពេលមកដល់ជនសង្ស័យ ក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះ ហើយឲ្យក្មេងស្រីរងគ្រោះដោះអាវចេញហើយស្លៀកសារ៉ុងវិញ។គ្រូដោះអំពើបានឲ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤-៥ម៉ែត្រ ដោយឲ្យអង្គុយតាំងសមាធិហើយឲ្យបែរមុខចេញ ។

ជនសង្ស័យដែលជាគ្រូដោះអំពើ បានធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ និងច្របាច់ដោះ ហើយរំលោភជនរងគ្រោះបានសម្រេចតែម្ដង ដោយគំរាមមិនឲ្យនាងស្រែកទេ បើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងគ្រួសារមិនខាន។ លុះរហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោ១១ ថ្ងៃត្រង់ពេលម្តាយជនរង គ្រោះចេញពីធ្វើការរោងចក្រ ។ ជនរងគ្រោះបានប្រាប់រឿងរ៉ាវ ដែលគ្រូដោះអំពើបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេក ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយអំពីហេតុការណ៍នេះឲ្យម្តាយដឹង។កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌចុះទៅឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ភ្លាមៗ។ សមត្ថកិច្ចចាប់យកវត្ថុតាងមានខោលីអូពណ៌ទឹកសណ្តែកចំនួន១។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកលើកដែក ដើម្បីកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram