មានអគី្គភ័យមួយបានឆាបឆេះទំាងព្រឹកតែម្តងដែលបង្កដោយការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋ…..

ខេត្តកំពង់ស្ពឹ៖ ក្តៅៗ! នៅព្រឹក ថ្ងៃទី 09 /06/2020 វេលាម៉ោង6:30 នាទី មានករណីអគ្គិភ័យ(ភ្លើងឆេះផ្ទះ) ស្ថិតនៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។កម្លាំងសមត្ថកិច្ចបានធ្វើការពន្លត់ មិនបណ្តាលឱ្យឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ។ 60 SHARES Share on Facebook

Read more

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអ្នកសារព័ត៍មាន ថតវីដេអូខ្លី….

ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអ្នកសារព័ត៍មាន ។ ថតវីដេអូខ្លីបអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ “TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស

Read more

ការថែទាំសុខភាពល្អ និងអនាម័យខ្លួនប្រាណ-ដៃស្អាត ផ្សារភ្ជាប់ទៅនឹងការរក្សាបរិស្ថានល្អ គឺធ្វើឲ្យបុគ្គលមាំនសុខភាពរឹងមាំ ចៀសផុតពីការចម្លងជំងឺ ជាពិសេសការពារបាននូវការម្លងវីរុសកូវីដ-១៩។

អរគុណក្រសួងបរិស្ថានដែលបានចូលរួមចំណែកផលិតវីឌីអូឃ្លីបអប់រំសុខភាពនេះ ដោយសហការជាមួយក្រសួងសុខាភិបាល៖ ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី ៩ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៦នាក់ ដដែល ចំនួនសម្រាកនៅមន្ទីរពេទ្យសល់ចំនួន​២នាក់ ចំនួនជាសះស្បើយសរុប

Read more

កម្ពុជាយើងមានមេដឹកនាំល្អឆ្នើម និងពូកែអង់អាចក្លាហាន ហាននិយាយ ហានធ្វើ ហានលះបង់ និង សំបូរពោរពេញទៅដោយគតិបណ្ឌិតយុទ្ធសាស្ត្រ…….

ហានពលិកម្មគ្រប់យ៉ាង មិនរុញរាដើម្បីបុព្វហេតុជាតិ ទើបកម្ពុជាពន្លត់ភ្លើងសង្រ្គាមបាន ជោគជ័យ ហើយនាំមកសន្តិភាព រក្សាសន្តិភាព បង្កើនការអភិវឌ្ឈរីកចម្រើនពេញផ្ទៃប្រទេសប្រជាជនសប្បាយរីករាយ ។ មានសន្តិភាពមានការអភិវឌ្ឈជាតិរីកចម្រើនរុងរឿង បើសិនមិនមានសន្តិភាពគឺមិនមានអ្វីៗគ្រប់បែបយ៉ាង។ រួមគ្នាថែររក្សាសន្តិភាពជានិច្ច ដើម្បីអនាគត់កម្ពុជា ។ អរគុណសន្តិភាព 60 SHARES Share on Facebook Tweet

Read more

ចុះបង្ក្រាបជនជាតិចិនយកខុន ដូ(សោភា)ធ្វើជាទីតាំង កែច្នៃផល្លិតគ្រឿងញៀន រឹបអូសបានជាង១០០គីឡូក្រាម!!!

ភ្នំពេញ៖នៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបខុនដូ «សោភា»តាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង ដែលបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។ តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានដែលទើបទទួលបានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានចុះបង្ក្រាបបន្ទប់លេខB២០១ជាន់ទី២ ក្នុងអគារខុនដូរ«សោភា»និងឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ីយីរី(​​

Read more

នាយឧត្តមសេនីយ៍ សៅ សុខា គាំទ្រការចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ…

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធ។ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា! ជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ

Read more

បង្រ្កាបបានជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីកាច់ ក ម៉ូតូ???

ក្រុងប៉ោយប៉ែត÷ ហេតុការបង្ករអោយភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨,០០នាទី ក្រោយមានបង្រ្កាបពីនគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់ ចុះបង្រ្កាបបានជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីកាច់ ក ម៉ូតូ ។ ហេតុការនេះកើតឡើងឋិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសម្តីពីបុរសម្នាក់ឈ្មោះ

Read more

ទីតាំងសង្វៀនប្រជល់មាន់ មួយកន្លែងបើកដំណើរការលេង បានដោយរលូន គ្មានសមត្ថកិច្ចណាចុះបង្ក្រាប…

(ខេត្តកំពត )÷ថ្ងៃសៅរ៍ទី ០៦ ០៦ ២០២០ ទីតាំងប្រជល់មាន់ មួយកន្លែង បានមកបើកលេងនៅភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចណាចេះបង្រ្កាប សង្វៀនមាន់ជល់មួយកន្លែងនេះទេ។ មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋហើយនិងម្ចាស់បើកល្បែងសុីសងប្រជល់មាន់មួយកន្លែងនេះប្រហែលជាបានឃុបឃិតគ្នាហើយបានជាមិនហ៊ានធ្វើការបង្រ្កាប​។ប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងសុីសងប្រជល់មាន់ អត់ខ្លាចជំងឺកូវិតទេអីទើបបាននាំគ្នាមកជួបជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់បែបនេះមួយរយះពេល នេះគេបានឃើញ ។ ម្ចាស់សង្វៀនបាននាំបក្សពួកមកបើកលេងល្បែងសុីសង មកដល់ពេលនេះដំណើរការបានយ៉ាងរលូនទៀតផងឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបាន ទទួលសំណែន ពីម្ចាស់

Read more

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ…..

នៅវេលាម៉ោង 9. 20 នាទីត្រូវនឹងថ្ងៃច័ន្ទ ទី 8 ខែមិថុនា ឆ្នាំ 2020 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅសង្កាត់រលួស ខណ្ឌដង្កោល រាជធានីភ្នំពេញ ស្លាប់បាត់បង់ជីវិត យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ។​​ 60 SHARES Share on Facebook

Read more

មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ….

ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងទៀត ដូចជា ផ្កាចាហួយក្បុក និងទំពាំងឫស្សី ជាដើម របស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ តាមរយៈការជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាការសង្កេតផងនោះ ឃើញថាប្រជាពលរដ្ឋមានអារម្មណ៍រីករាយ នឹងការរកអនុផលព្រៃឈើផ្សេងៗ ជាពិសេសគឺការរកផ្សិតប៉ក់ នារដូវភ្លៀងធ្លាក់នេះ។ ដោយឡែក នៅរវាងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា

Read more
Facebook
Twitter
Telegram