ចុះបង្ក្រាបជនជាតិចិនយកខុន ដូ(សោភា)ធ្វើជាទីតាំង កែច្នៃផល្លិតគ្រឿងញៀន រឹបអូសបានជាង១០០គីឡូក្រាម!!!

ភ្នំពេញ៖នៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបខុនដូ «សោភា»តាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង ដែលបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។

តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានដែលទើបទទួលបានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានចុះបង្ក្រាបបន្ទប់លេខB២០១ជាន់ទី២ ក្នុងអគារខុនដូរ«សោភា»និងឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ីយីរី(​​ HEYIRI )ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)នៃក្រសួងមហាផៃ្ទដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី។ចំណែកវត្ថុតាងមួយចំនួន ដែលនៅសេសសល់ ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram