បុរសម្នាក់ឡើងរបងទាំងយប់ប្រុងលួចទ្រព្យសម្បត្តិគេ ត្រូវឆក់ចរន្តភ្លើងស្លាប់ នៅស្រុកបារភ្នំ…
(ខេត្តព្រៃវែង)៖ បុរសម្នាក់ត្រូវឆក់ខ្សែរភ្លើងបណ្ដាលអោយស្លាប់ ទាំងយប់ ដោយសារផ្លោះរបងផ្ទះឈ្មោះមាស ទូច ចូលលួចមាន់ក្នុងទ្រង់ដោយសារម្ចាស់ផ្ទះរាយឆក់ការពារទ្រព្យសម្បត្តិរបស់ខ្លួន។

បង្ករមានការភ្ងាក់ផ្អើលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល២២នឹង១៥ នាទីយប់ នៅចំណុចទ្រោកមាន់ ស្ថិតភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

សាកសពមានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ25 ឆ្នាំ ភូមិថ្មី ឃុំស្ដៅកោង ស្រុកបាភ្នំ។

ក្រោយពីសមត្ថកិច្ចទទួលពត៏មានហើយនោះ បានបង្កើតគណៈកម្មការ ដឹកនាំដោយ
លោកអធិការ លោកនាយការិយាល័យ នាយរងការិយាល័យ លោកវេជ្ជបណ្ឌិត ក៉លាំងជំនាញស្រុក ចុះធ្វើការពិនិត្យសាកសព ឃើញមានស្នាមដាច់ឆេះខ្លោច បាតដៃខាងធ្វេង មួយកន្លែង ។
តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន។

មូលហេតុ៖ ម្ចាស់ផ្ទះ ឈ្មោះ មាស ទូច ភេទប្រុស អាយុ56 ឆ្នាំភូមិទង់នាគ ឃុំស្ដៅងកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ បានតចរន្តភ្លើង រាយនៅកន្លែងទ្រង់មាន់ សំរាប់ ឆក់ការពារ ទ្រព្យសម្បត្តិរបស់ខ្លួន ដែលឧស្សាបាត់បង់ជាញឹកញ៉ាប់ រឺមិនដឹងថាសត្វមកសុីមាន់ គាត់ទេ។

ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។







ចំណែកម្ចាស់ផ្ទះមិនបានរត់គេចខ្លួនទេគឺនៅទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនយកមកអធិការដ្ឋាននគបាលស្រុកបាភ្នំ ដេីម្បី កសាងសំណំរឿងបញ្ជូនទៅតុលាកា ចាត់ការទៅតាមផ្លូវច្បាប់៕
