រថយន្តHYUNDAIដឹកកម្មករ បើករេចង្កូតបុកប៉ះជាមួយរថយន្តHINOសណ្តោងរឺម៉កយ៉ាងពេញទំហឹង បណ្តាលអោយកម្មការនីរោងចក្រចំនួន៥៧នាក់រងរបួសធ្ងន់-ស្រាលនៅលើកំណាត់ផ្លូវជាតិលេខ៥…

(ខេត្តកំពង់ឆ្នាំង)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៣៩ -៤០) ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដល់ជនរងគ្រោះ និងបានទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយដឹកអ្នករងរបួស ធ្ងន់ ស្រាល ទៅព្យាបាលនៅមន្ទីរពេទ្យ និងធ្វើការសម្រួលចរាចរណ៍តាមដងផ្លូវកុំឱ្យមានការកកស្ទះ និងរងចាំកម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែងរថយន្តបង្កទាំងសងខាង ដើម្បីដោះស្រាយទៅតាមនីតិវិធី។

សមត្ថកិច្ចបានប្រាប់បណ្តាញផ្សព្វផ្សាយឱ្យដឹងថា÷មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀង គេឃើញរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-4649 (អ្នកបើកបរមិនស្គាល់ឈ្មោះ) ជារថយន្តដឹកកម្មការនីរោងចក្រកាត់ដេរ មកពីស្រុកពញាឮ ខេត្តកណ្ដាល បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ3B-7910 សណ្តោងរឺម៉ក់ និងពាក់ផ្លាកលេខខាងក្រោយ ព្រះសីហនុ 4A-3483 បើកបរដោយឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅខេត្តពោធិ៍សាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មការនីរោងចក្រកាត់ដេរ ចំនួន៥៧នាក់បានរងរបួសធ្ងន់ស្រាល ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៣០នាក់ ហើយមកដល់ពេលនេះត្រូវបានចេញទៅផ្ទះបណ្តើរៗផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram