សមត្ថកិច្ច កំពុងជួយសង្គ្រោះជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្រែអំបិល…
កោះកុង៖ សមត្ថកិច្ចស្រុកស្រែអំបិល ខេត្តកោះកុង កំពុងជួយសង្គ្រោះមនុស្សចេញពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងរវាងរថយន្ត និងម៉ូតូ នៅស្រុកស្រែអំបិល បណ្តាលឱ្យផ្ទុះរ៉េសឺវ័រសាំង ឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ២រសៀល ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពាន ស្រែអំបិល។

របាយការណ៍បឋមពីលោក អធិការស្រុកស្រែអំបិល បានឱ្យដឹងថា៖ ក្នុងហេតុការណ៍នោះ ពុំមានអ្នកស្លាប់ទេ គ្រាន់តែរងរបួសដោយកម្តៅភ្លើង ហើយសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុតាមនិតិវិធីច្បាប់៕



