បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូម៉ាកឌ្រីមសង់បោះពួយយ៉ាងល្បឿនរ៉េចង្កូតធ្លាក់ផ្លូវ …

ក្រុងបាវិត ៖ នៅវេលាម៉ោង១.០០នាទី ថ្ងៃទី៦ខែតុលាឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយ ។

តាមប្រភពបានឲ្យដឹងថាគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូម៉ាកឌ្រីមសង់ដូចនៅមានរូបខាងក្រោមបោះពួយយ៉ាងលឿនពីលិចទៅកើតមកដល់ចំណុចខាងលើក៏ស្រាប់តែគេឃើញម៉ូតូរ៉េចង្កូតម៉ូតធ្លាក់ទៅម្ខាងខាងស្ដាំនៅចិញ្ចឹមថ្នល់រូចដួលបោកទៅនឹងគល់ដើមប្រេងខ្យល់បណ្ដាលឲ្យបុរសខាងលើសន្លប់មួយសន្ទុះធំក្រោយមកគេឃើញបងប្អូនប្រជាជាពលរដ្ឋបានបបួលគ្នាលើកបុរសនោះឡើងឲ្យដេករួចនាំគ្នាជួយធ្វើចលនាទើបបុរសម្នាក់នោះដឹងខ្លួនដូច្នេះសូមបងប្អូនជួយបញ្ជូនសារនេះឲ្យបានដឹងឮដល់សមាជិកនៅក្រុមគ្រួសារគាត់ផងដែលមានទីតាំងដូចខាងលើបាទអរគុណ ។

សូមគោរពជូនពរអស់លោកលោកស្រីអ្នកនាងកញ្ញាដែលជួយបន្តព័ត៌មានខាងលើនេះអោយដល់ក្រុមគ្រួសាររបស់អ្នករងគ្រោះផងដោយអនុគ្រោះអរគុណ។ រាយការណ៍ដោយខ្ញុំបាទ ឯម គឹមគីមអ្នកយកព័ត៌មានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាពប្រចាំខេត្តស្វាយរៀង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram