មេប៉ូលិសចេញសេចក្តីស្តីពីការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព ឆ្លងដែនដោយខុសច្បាប់…
និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់
ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចេញសេចក្តីស្តីពីការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការបង្ក្រាបឧត្តមសេនីយ៍ផ្កាយពីរយោធា និងបក្ខពួកបានលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់រាជធានីភ្នំពេញទៅខេត្ត ស្វាយរៀង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ និងការបង្ក្រាបជនបរទេសជិត ២០០នាក់ លួចឆ្លងដែនខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា នៅក្រុងបាវិតកាលពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីណែនាំបសនឥ្យដឹងថា អនុវត្តតាមសេចក្ដីណែនាំលេខ០១៦សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលប លួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវអគ្គស្នងការរង លោកប្រធាននាយកដ្ឋាន-អង្គភាព និងលោកស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ដូចខាងក្រោម៖



