បុរសម្នាក់ជាងសំណង់ជនជាតិវៀតណាម ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើអន្ទារកម្ពស់ប្រហែល១២ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ…

ខេត្តសៀមរាប ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១.២០នាទី ថ្ងៃទី០៦ខែតុលា ឆ្នាំ២០២០ នេះ នៅអគារកំពុងជួសជុលមួយកន្លែងចំណុចក្រុមទី១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សពជនមានឈ្មោះ ង្វៀង ហៅហ៊ូ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិ វៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅការដ្ឋាន ភូមិវាល សង្កាត់គោកចក ស្លាប់ដោយសារធ្លាក់ពីលើអន្ទារដែក ម្ចាស់ផ្ទះឈ្មោះ សាន សូស្រី ហៅម៉ី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

តាមកោសល្យវិច័យរបស់ជំនាញបច្ចេកទេសវិទ្យាសា ស្ត្រខេត្ត និងចូលរួមដោយលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន ជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា សពត្រូវបានឆក់ខ្សែភ្លើង ហើយធ្លាក់ពីលើអន្ទារកម្ពស់ប្រហែល ១២ម៉ែត្រស្លាប់តែម្ដងមិនពាក់ពន្ឋ័ករណីឃាតកម្មទេ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram