ក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកហុង វិណុលមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស {ជាប្រធាន} បានបំបែកសំណុំរឿងឃាតកម្មអាថ៌កំបាំងដោយជោគជ័យ…

ខេត្តមណ្ឌលគីរី÷កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកហុង វិណុលមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស {ជាប្រធាន} បានបំបែកសំណុំរឿងឃាតកម្មអាថ៌កំបាំងដោយជោគជ័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋឃុបឃិតជាប្រព័ន្ធជាមួយជនជាតិវៀតណាមឲ្យចូលមកបោះជំរុំ កាប់បំផ្លាញព្រៃឈើ ជាហេតុនាំឲ្យកើតមានឡើងឃាតកម្មគិតទុកជាមុនបានសម្លាប់មនុស្សចំនួន៣នាក់ (មន្រ្តីរដ្ឋ២នាក់ និងបុគ្គលិកអង្គការអភិរក្សសត្វព្រៃចំនួន០១នាក់ស្ថិតក្នុងឯកសណ្ឋាន)ដែលជនសង្ស័យសុទ្ធតែជារាជការកងកម្លាំងមានឈ្មោះដូចខាងក្រោម ៖
១/- សេក វឌ្ឍនា នាយអាវុធហត្ថលើផ្ទៃប្រទេស ។
២/- ឈ្មេាះ តើន សុខណៃ មន្រ្តីឧទ្យាណនុរក្ស ដែន ជម្រកសត្វព្រៃ ជីវៈចម្រុះ (កែវសីមា) ហៅ (WCS) ។


៣/-ឈ្មោះធុល ខ្នា បុគ្គលិកអង្គការ សមាគមអភិរក្សសត្វព្រៃ (wcs) ស្ថិតនៅចំណុច ភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ បន្ទាប់មកបានចាប់ខ្លួន ពួកជនសង្ស័យបានចំនួន៦នាក់មានឈ្មោះ ៖
១/- ឈ្មោះ ផល ពេញ នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនអូរលែ នៃនគរបាលវរការពារព្រំដែនលេខ៦២១
២/-ឈ្មោះ កើត វេហា មេប៉ុស្តិ៍យោធាការពារព្រំដែន (ដាក់កា) នៃយោធា វរៈការពារព្រំដែន លេខ១០៣ ។


៣/- ឈ្មោះ កើត វេត្តា ខម.វរការពារព្រំដែន១០៣។
៤/- ឈ្មោះទន ធារ៉ា មន្រ្តីនប.ព្រំដែនប៉ុស្តិ៍ (អូរលែ)។
៥/- ឈ្មោះ ឡាយ សាវី ខម.មន្ត្រីវរព្រំដែលេខ១០៣
៦/- ឈ្មោះ ឈាង វ៉ាន់និត ជាជនសុីវិល ត្រូវជាប្អូនរបស់ជនសង្ស័យឈ្មោះ (ផល ពេញ) ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃនេះសំណុំរឿងបានបញ្ជូន ដល់ដៃតុលាការ ខេត្តមណ្ឌលគីរី ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រកយុត្តិធម៌ ឲ្យជនរងគ្រោះដែលបានស្លាប់ ក្នុងពេលបំពេញភារកិច្ច ជូនជាតិមាតុភូមិ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram