រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល នៅខណ្ឌដង្កោ…

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលអោយ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅជួយសង្គ្រោះភ្លាមៗ។
កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃច័ន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនវត្តឬស្សីសាញ់(ហៅផ្លូវព្រៃស) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


រថយន្តជនរងគ្រោះម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW.4701ជិះគ្នា២នាក់ ប្ដីប្រពន្ធ បុរសជាប្តីមានឈ្មោះ យិន វណ្ណាភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីពន្ធធនាគារស់នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រងរបួសធ្ងន់។ ប្រពន្ធមានឈ្មោះ ហឹម សុខគា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅជាមួយគ្នារងរបួសស្រាល។

ចំណែករថយន្តមួយគ្រឿងទៀតម៉ាកPATINUM ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS.0009បន្ទាប់ពីកើតហេតុរួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកព្រូសបានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើក៏មាន រថយន្ដមួយគ្រឿងទៀតម៉ាក ford PATINUM

ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នាមិនប្រយ័ត្ន ក៏បានបុករថយន្ដព្រូសចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាលត្រូវបាន ដឹកយកទៅសង្រោះនៅមន្ទីពេទ្យភ្លាមៗ។ចំណែកឯរថយន្តរងការខូចខាតទាំងសង្ខាងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ

និងជួយសម្រួលចរាចរណ៍នឹងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ររងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram