ប្អូនប្រុស ធី ហុងលី សិល្បករល្ខោនខោលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍…

នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ បងប្រុស អុឹម ជីវ៉ា តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ បាននាំយកថវិកាចំនួន១០០ដុល្លារ ដែលជាថវិការផ្ទាល់របស់លោកជំទាវនិងស្វាមីព្រមទាំងក្រុមគ្រួសារ ចូលរួមពិធីបុណ្យសព ប្អូនប្រុស ធី ហុងលី ជាសិល្បករផ្នែកល្ខោនខោល ដែលបានទទួលមរណភាព កាលពីព្រឹកម៉ោង០៤:៣០នាទី ថ្ងៃសៅរ៍ទី៣ ខែតុលា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍ សពតម្កល់នៅគេហដ្ឋានស្ថិតក្នុងភូមិបឹង ឃុំពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើទោះបីលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់ក្តី តែលោកជំទាវឧកញ៉ាបានផ្តាំផ្ញើសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយលោកជំទាវឧកញ៉ា ក៏បានសូមបួងសួងអោយវិញ្ញាន្តក្ខរបស់ប្អូនប្រុសលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram