គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក LEXUS 570បានគេចគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai បណ្តាលអោយរថយន្ត LEXUS 570 នោះធ្លាក់ចុះទឹកប្រឡាយ…
(ខេត្តកំពត)៖ ក្ដៅៗ! នៅថ្ងៃទី 03 ខែ តុលា ឆ្នាំ 2020 វេលាម៉ោង 10:30 នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ3 ខាងជើងខ្លោងទ្វារវត្តទឹកវិល រវាង រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ដែលធ្វើដំណើរពីជើងមកត្បូងមកដល់ចំណុចកើតហេតុក៏បានគេចគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ដែលពាក់ស្លាកលេខ កោះកុង 3A-0670 បណ្តាលអោយរថយន្ត LEXUS 570 នោះធ្លាក់ចុះទឹកប្រឡាយ ស្របពេលមេឃកំពង់ភ្លៀងខ្លាំង បណ្ដាលមនុស្សបួននាក់នៅក្នុងរថយន្តនោះមានពីរនាក់រងរបួសធ្ងន់ហើយពីរនាក់ទៀតរងរបួសស្រាល។






