ជនជាតិប្រុស ស្រី១ក្រុម ចុះពីលើរថយន្តភ្លេចដកសោរចេញ លោកចោរឡើងបើកយកទៅបាត់រួមទាំង លុយ ចំនួន២ ពាន់ ដុល្លារ (2000USD).

(ភ្នំពេញ) ៖ ជនជាតិ ចិន ប្រុស- ស្រី មួយ ក្រុម បើករថយន្ត មួយ១គ្រឿង ជូនសាច់ញាតិទៅផ្ទះ ខណៈ ពេល ធ្វើ ដំណើរ មក ដល់ មុខ ផ្ទះ ក៏ ចុះ ពីលើ រថយន្ដ ទាំងអស់ គ្នា ទៅ បើកទ្វារ ផ្ទះ និង ឈរ ជជែក គ្នា ដោយ មិន បាន ពន្លត់ ម៉ាស៊ីនរថយន្ត រវល់ តែ និយាយ គ្នា ភ្លេចខ្លួន មួយ ភ្លែត ក៏ ត្រូវ ជនសង្ស័យ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង មក ឈប់ ក្បែរ ហើយ ជនសង្ស័យ ម្នាក់ ក្នុង ចំណោម បក្ខពួកជនសង្ស័យទាំងពីរនាក់នោះ បាន ឡើង បើករថយន្ត លួច យក ចេញ ទៅ បាត់ ស្រមោល ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១០យប់ ថ្ងៃ ទី ០១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ បុរី ភ្នំពេញ ថ្មី ចំណុចមុខ ផ្ទះ លេខ 51A សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា÷ ររថយន្តដែលជនសង្ស័យលួចយកទៅបាត់ម៉ាក Lexus RX330 ពណ៌ ទឹកប្រាក់ នៅ ក្នុង រថយន្ត មាន ឯកសារ ឡាន copy មួយ កំ ប្លេ រ និង លុយ ដុល្លារ ជាង 2.000 ដុល្លារ។ ម្ចាស់ រថយន្ត រង គ្រោះជា ជនជាតិ ចិន ហើយ មុន កើតហេតុ នោះ ពួក គាត់ បាន ជូន សាច់ញាតិ គាត់ ត្រលប់ មក ផ្ទះ នៅ កន្លែង កើតហេតុ ដោយនៅ ក្នុង រថយន្ត នោះ ពួក គាត់ មិន ចាំ ថា មាន គ្នា ប៉ុន្មាន នាក់ នោះ ទេ។ ខណៈពេលធ្វើដំណើរមកដល់មុខផ្ទះ ពួក គាត់ ក៏ បាន ចុះ ពី លើរថយន្ដ ទាំងអស់គ្នា ហើយនាំគ្នាទៅបើកទ្វារផ្ទះ និងឈរជជែកគ្នាលេងភ្លេចខ្លួនតែមួយភ្លែត ក៏ក្រឡេកភ្នែកទៅមើលរថយន្តគាត់ស្រាប់តែបាត់ឈឹង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញកន្លែងកើតហេតុ ពេល ឆែក កាមេរ៉ា សុវត្ថិភាព ទើប ឃើញ សកម្មភាព ក្រុមជនសង្ស័យ ២នាក់ ជិះ ម៉ូតូ មួយ គ្រឿង មក ឈប់ ក្បែរ រថយន្ត របស់គាត់ ហើយ ជនសង្ស័យ ម្នាក់ ក្នុង ចំណោម បក្ខពួក២នាក់ បានធ្វើសកម្មភាពបើកទ្វាររថយន្តឡើងបើករត់គេចខ្លួនភ្លាមៗបាត់ស្រមោលតែ ម្តង ។

ក្រោយពេលកើតហេតុភ្លាម ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែក ក្អម សុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរករថយន្ត គាត់ ត្រឡប់ មក វិញ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram