ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែកញ្ញា និងលើកទិសដៅប្រចាំខែតុលា ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ….

នារសៀលថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០មឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែកញ្ញា និងលើកទិសដៅប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្រុកបាភ្នំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ៕

ប្រភព៖ អគ្គារធិការដ្ឋាន

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram