ស្នងការរងខេត្តកណ្តាល ចូលរួមពិធីសំណេះសំណាលប្រគល់ទទួល ទោចក្រយានយន្ត និងម៉ាស៊ីនភ្លើង…

ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរងទទួលការងារវរៈ៦០៥ តំណាងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកមេបញ្ជាការវរៈ៦០៥ លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ចូលរួមពិធីសំណេះសំណាលប្រគល់ទទួលទោចក្រយានយន្ត និងម៉ាស៊ីនភ្លើង ជូនកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៣។


ក្នុងពិធីនេះដែរ សមាសភាពចូលរួមមាន លោកប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន លោកប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ ខេត្តកំពត ខេត្តកែប លោកអនុប្រធានគណៈបញ្ជាការប្រចាំទិសភូមិភាគ៣ លោកស្នងការរងទទួលវរៈចំណុះភូមិភាគ៣ លោកមេបញ្ជាការវរៈចំណុះភូមិភាគ៣ លោកប្រធានប៉ុស្តិ៍ការពារព្រំដែន និងសមាជិកសមាជិការជាច្រេីនទៀត។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ ដែលបានរៀបចំធ្វើនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram