ប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ ចុះដល់ទីតាំងផ្ទះប្រជាពលរដ្ឋ ដែលគាត់សង្ស័យថាខ្លួនគាត់កើតជំងឺគ្រុនឈិក…

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃច័ន្ទ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី28 ខែកញ្ញា ឆ្នាំ2020
បន្ទាប់ពីទទួលបានព៌តមានស្តីពីការសង្ស័យថាមានអ្នកជំងឺគ្រុនឈិកនៅឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ភ្លាម លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក រួមមានអភិបាលរងស្រុក អធិការនគរបាល ប្រធានការិយាល័យស្រុកប្រតិបត្តិ សហការជាមួយក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាពឃុំ ប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ ចុះដល់ទីតាំងផ្ទះប្រជាពលរដ្ឋ ដែលគាត់សង្ស័យថាខ្លួនគាត់កើតជំងឺគ្រុនឈិក ក្រោយពីគ្រូពេទ្យជំនាញ បានពិនិត្យទៅ ឃើញថាគាត់មានជំងឺគ្រុនផ្តាស់សាយធំ និងខ្លះមានជំងឺស្អូច ក្នុងនោះលោកគ្រូពេទ្យបានពន្យល់ណែនាំពីរោគសញ្ញានៃជំងឺគ្រុនឈិកដល់ពួកគាត់ផងដែរ។


បន្ទាប់ពីបានស្តាប់ការពន្យល់របស់គ្រូពេទ្យ ពួកគាត់ក៏ទទួលស្គាល់ថាមិនមេនជាគ្រុនឈិកទេ និងបានបញ្ជាក់មកពីគាត់ឃើញគេបង្ហោះនៅល្វាឯម និងមានការភ័យខ្លាចពេក ពេលនេះពួកគាត់ដឹងហើយ និងលែងមានការបារម្ភទៀតហើយ។


ជាចុងក្រោយលោកអភិបាល នៃគណៈអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ ភូមិ និងមណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងត្រូវរាយការណ៍ជាប្រចាំបើមានការសង្ស័យថាមានជំងឺឈិក ព្រមទាំងចាត់កម្លាំងចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅទីតាំងផ្ទះពួកគាត់។

ជូនពរពុកម៉ែបងប្អូនសុខសប្បាយគ្រប់ៗគ្នា

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram