បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកទ្រូងផ្លូវ២៧១…
ភ្នំពេញ ៖ បុរសម្នាក់បាន ដាច់ ខ្យល់ .ស្លា.ប់. ពេលបញ្ចូនទៅដល់មន្ទីរពេទ្យរុស្សុី បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនហើយមិន ប្រយ័ត នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ខាងជើងស្តុបផ្សារដើមថ្កូវប្រហែល៣០០ម៉ែត្រ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែល . ស្លា .ប់ .មានឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ ទីកន្លែងកំណើតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងជិះម៉ូតូម៉ាក ហុងដាស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IO-7953 ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជិត១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្សុីដើម្បីសង្គ្រោះ តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានដោយជនរងគ្រោះបាន បាក់ ក និងបែកថ្លើម .ស្លា.ប់.បាត់ទៅហើយរួចក៏បញ្ចូនមកកន្លែងកើតហេតុវិញ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសព ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕



