ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសពទារកដែលទទួលមរណភាពដោយសារលង់ទឹក

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត រួមទាំងអនុសាខាស្រុកគងពិសី និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពទារក ផេង ជាតិ ភេទប្រុស អាយុ ៧ខែ បានទទួលមរណភាពដោយលង់ទឹក ស្ថិតនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវមនុស្សជាទីស្រលាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៉ីវ ២យួរ ប្រេងឆារ ២ដប ទឹកដោះគោ ២កំប៉ុង នំធុង ២ធុង និងថវិកាមួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram