អ្នកបើករថយន្តក្រុង អត់យកលុយក្រដាស់១៥០០០ រៀល កើតជាជម្លោះវ៉ៃអ្នកដំណើរម្នាក់បែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន !!!
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ខណៈដែលអ្នកបើកបររថយន្តក្រុង ធ្វើដំណើរពីភ្នំពេញទៅខាងលិច មិនទទួលយកលុយប្រភេទក្រដាស់ ១៥០០០ រៀល ពីអ្នកដំណើរ បង្កជម្លោះអ្នកដំណើរម្នាក់បែកក្បាល។

ហេតុការណ៍នេះកើតហេតុម៉ោង ១១កន្លះថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរបានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់បានហៅរថយន្តក្រុង ពីភ្នំពេញតាមផ្លូវជាតិលេខ ៥ ក្នុងចំណុចក្រុងកំពង់ឆ្នាំង ធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥០០០រៀល ។

ពេលទៅដល់គោលដៅបុរសម្នាក់ក្នុងចំណោម៣នាក់ ក៏បានហុចលុយ ក្រដាស់១៥០០០រៀល មួយសន្លឹក ប៉ុន្តែអ្នកបើករថយន្តក្រុងមិនទទួលយក ដោយប្រាប់ថាជាលុយយួន អ្នកដំណើរទាំងបីនាក់ហួសចិត្ត ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០០០០រៀលឲ្យវិញ ទើបអ្នកបើកបររថយន្តក្រុងព្រមយក ហើយអាប់អោយ៥០០០រៀលវិញ ហើយអ្នកបើកបររថយន្តក្រុងនិងព្រូឡាន បានបោះពាក្យសម្ដីថា ជាលុយយួន ហើយហាមទៅថ្នាក់ដឹកនាំឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀត គ្មានអ្នកណាចាយទេ ។

ពាក្យសំដីការប្រមាថម៉ាក់ងាយទៅលើរូបិយប័ណ្ណវត្ថុរបស់ជាតិ បានទើបធ្វើឲ្យបុរសទាំង៣មានការខឹងសម្បារយ៉ាងខ្លាំង ក៏បង្កើតជាទំនាស់ពាក្យសំដីកើត ឡើង តៃកុងឡានក្រុង ព្រូឡានរបស់រថយន្តក្រុង បានស្ទុះទៅទាញបំពង់ទីបនៅក្នុងឡាន មកវាយទៅ លើអ្នកទាំង៣នោះតែម្ដង បង្ករឱ្យមានរបួសអ្នកទាំង៣ មានរបួសចំនួន២នាក់យកទៅកាន់មន្ទីរពេទ្យ ។

ខាងភាគីបុរសទាំង ៣នាក់ កំពុងមានរបួស អ្នកបើកបររថយន្តក្រុង និងព្រូឡានក៏បើករថយន្តក្រុងរត់ចេញពីកន្លែងកើតរហូតទៅដល់ស្រុកបរិបូណ៍ ទើបត្រូវបានសមត្ថកិច្ចឃាត់បាន។
បច្ចុប្បន្នអ្នកបើកបររថយន្តក្រុងនិងព្រូឡានរួមទាំងរថយន្តត្រូវសមត្ថកិច្ចឃាត់មកកាន់អធិការស្រុករលាប្អៀរ និងបញ្ជូនសំណុំរឿងនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕


