ការបើកដៃឱ្យមានការកាប់ព្រៃឈើ មានបទល្មើសព្រៃឈើកើតឡើងគ្រាប់រូបភាព ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង…

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក ត្រពាំងប្រាសាទ បើកដៃឲ្យមានបទល្មើសព្រៃឈើដៃលកើតឡើងយ៉ាងរាលដាលដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននិងមានការកាប់បំផ្លាញនិងដឹក ជញ្ជូនឈើតាមតែអំពើចិត្ត។


សេចក្តីរាយការណ៍បានឲ្យដឹងដែរថា មានឈ្មួញជាច្រើនដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ចេញពីចំណុច ភូមិក្រសាំង និងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើបានដោយរលូនដោយសេរី។


សេចក្តីរាយការណ៍បន្ដទៀតឲ្យថា ក្រុមឈ្មួញទាំងនោះបានកាប់ព្រៃឈើចេញពីទឹកដីខេត្តព្រះវិហារនិងមួយចំនួនទៀតកាប់ ក្នុងទឹកដីស្រុកត្រពាំងប្រាសាទរួមហើយដឹកជញ្ជូនឈើលក់ចែកចាយនៅតាម បណ្ដោយខេត្តនានា។


សេចក្តីរាយការណ៍បញ្ជាក់ទៀតថាក្រុមអ្នក ដឹកជញ្ជូនឈើទាំងនោះគឺមានឈ្មួញធំៗនៅពីក្រោយខ្នង សម្រាប់ដាក់ប្រាក់ ដើម្បីទាំងនោះយកមកលក់ឲ្យខ្លួនរួមហើយនឹងដាក់បន្តទៅចែកចាយនៅតាមបណ្តោយខេត្ត ។


ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងភូមិក្រសាំង និងអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានដឹងដែរថា មន្ត្រីបរិស្ថាន ដែលមានស្នាក់ការនៅក្នុងស្រុកត្រពាំងប្រាសាទប្រាសាទ គឺជាមេក្លោងក្នុងការបើកដៃឱ្យមានការកាប់ព្រៃឈើ មានបទល្មើសព្រៃឈើកើតឡើងគ្រាប់រូបភាព ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។


លោក ភួង លីណាប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ
និងលោក ហោ លីម ប្រធានស្នាក់ការ បរិស្ថានស្រុកត្រពាំងប្រាសាទ បានរក្សាភាពស្ងៀមស្ងាត់និងពុំមានចំណាក់ការទប់ស្កាត់អ្វីទាល់តែសោះ?ដោយគេសង្ស័យថាក្រុមឈ្មួញទាំងនោះបានបែងចែកផលប្រយោជន៍អោយយ៉ាងជាទីពេញចិត្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram