ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អង្គប្រជុំនេះ បានដំណើរការដោយមានរបៀបវារៈចំនួន០២ មានដូចជា៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជា បណ្តោះអាសន្ននូវវត្ថុចាប់យក៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នីតិកាលទី៥៖












