អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យលើការសាងសង់មន្ទីរពិសោធន៍ជាលើកទី ២…..
ក្រុងព្រះសីហនុ៖នាព្រឹក ថ្ងៃពុធ ៦ កើត ខែអាសុ្សជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ជាលើកទី២ នៅលើការសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងទីតាំងទុកដាក់ម៉ាស៊ីនពិនិត្យវិភាគនិងគ្រឿងសម្ភារៈបរិក្ខារជាបណ្ដោះអាសន្ន ព្រមទាំងបានឈានទៅ ចូលពិនិត្យមើលអាគារចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានដឹកនាំការសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះឡើងដើម្បីសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពងាយស្រួលក្នុងការពិនិត្យនិងវិភាគជំងឺទូទៅជាពិសេសនោះគឺជំងឺឆ្លងដូចជា covid-19 ជាដើម។ សូមបញ្ជាក់ផងដែរថា ក្រោយការសាងសង់មន្ទីរពិសោធន៍នេះរួចរាល់ នឹងទទួលបានការឧបត្ថម្ភពី រដ្ឋបាលចិនទៅលើបរិក្ខាផ្សេងៗក៏ដូចជាម៉ាស៊ីនពិសោធន៍ទៅលើជំងឺផ្សេងៗ និងអង្គការ Global Fund បានរួមចំណែកឧបត្ថម្ភតាមរយៈក្រសួងសុខាភិបាលកម្ពុជាផងដែរ។










