បុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាជាង១លាននាក់អំឡុងពេល០៣ថៃ្ង…
បុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាជាង១លាននាក់អំឡុងពេល០៣ថៃ្ង
យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖
- ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់
- ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖
១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់
២, ខេត្តសៀមរាប ១២២.៣៧០ នាក់
៣, ខេត្តកំពត ៩៤.៤៧៩ នាក់
៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់
៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់
៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់
៧, ខេត្តកែប ៦៨.០៥៤នាក់
៨, ខេត្តកណ្តាល ៦២.៧៤១នាក់
ជាការគួរកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗជារួម ដូចខាងក្រោម៖ - បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។
- ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។










