ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការលើកពេលប្រឡងគ្រូបង្រៀននៅបឋមសិក្សា សម្រាប់វេនទី១ និងវេនទី២ …

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពីការលើកពេលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។
ក្នុងសេចក្ដីជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖

  • ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ នឹងត្រូវលើកពេលប្រឡងទៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ ទៅតាមពេលវេលា និងមណ្ឌលប្រឡងដដែល។
  • ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី១៤, ២០, ២១ ខែកក្កដា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងមណ្ឌលប្រឡងដដែល។
    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៦ ៣២៩ ៦៧៧, ០៧៨ ៧១៧ ២៨១, ០៨៩ ៣៧៧ ១៩១, ០៨៧ ៨៨៥ ០០០, ០៩៧ ៨៩៩ ២៨៧៧, ០៩៣ ៦៨៥ ០៨៦៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram