ខ្សែបម្រើវ៉េល Lawrence ត្រូវអវត្តមានពីការប្រកួត រហូតដល់ចប់ព្រឹត្តិការណ៍ World Cup

(ខាឌីហ្វ)៖ ក្លិប Rangers ដែលលេងនៅលីគ Scottish Premiership និងក្រុមជម្រើសជាតិវ៉េល នឹងមិនមានវត្តមានខ្សែបម្រើ Tom Lawrence នោះទេ រហូតដល់ចប់ព្រឹត្តិការណ៍ World Cup ដោយសារតែមានរបួស។ នេះបើតាមសម្តីគ្រូបង្វឹកក្លិប Rangers លោក Giovanni van Bronckhorst ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

Lawrence បានជាសះស្បើយពីបញ្ហារបួសដែលបានកើតឡើងអំឡុងការប្រកួតប៉ះក្រុម Ross County កាលពីខែសីហា ប៉ុន្តែបានរងរបួសថ្មីមួយទៀត នៅក្នុងពេលហ្វឹកហាត់នាសប្តាហ៍នេះ។
«យើងត្រូវតែរង់ចាំមើល ថាមានរយៈពេលប៉ុន្មានដែលលោកត្រូវអវត្តមាន ប៉ុន្តែខ្ញុំគិតថា វានឹងមានរយៈពេលយូរ» នេះបើតាមសម្តីលោក van Bronckhorst បានលើកឡើង មុនការប៉ះគ្នាក្នុងលីគ Champions League របស់ក្លិប Rangers និង Liverpool នៅថ្ងៃអង្គារ។
លោកបន្ថែមថា Lawrence ទំនងជាត្រូវអវត្តមានច្រើនខែ មិនមែនច្រើនសប្តាហ៍ ដើម្បីជាសះស្បើយនោះទេ។
សូមជម្រាបថា World Cup នៅកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram