YG ចាត់វិធានការក្តៅតាមផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលចែកចាយរូបភាពឯកជនរបស់ Jennie ធ្វើឲ្យប៉ះពាល់កេរ្ត៍ឈ្មោះតារារបស់ខ្លួន

(កូរ៉េ)៖ ផលិតកម្មល្បីក្នុងប្រទេសកូរ៉េខាងត្បូងYG Entertainment បានដាក់ពាក្យប្តឹងភ្លាមៗ ប្រឆាំងនឹងបុគ្គលដែលចែកចាយរូបភាពឯកជនរបស់ Jennie តារាស្រីក្នុងក្រុមចម្រៀង BLACKPINK ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក៏ដូចជាកេរ្តិ៍ឈ្មោះសិល្បករក្នុងផលិតកម្មខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

កន្លងទៅមានពាក្យចចាមអារ៉ាមជាច្រើនចែកចាយលើបណ្តាញសង្គមថា Jennie សមាជិក BLACKPINK និង V សមាជិក BTS មានទំនាក់ទំនងស្នេហា បន្ទាប់ពីរូបភាពឯកជនរបស់ពួកគេស្និទ្ធស្នាលនឹងគ្នានោះ ត្រូវបានជនអនាមិកចែកចាយលើបណ្តាញសង្គម។ ទន្ទឹមគ្នានេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទង្វើបង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ។
តាមរយៈសេចក្ដីប្រកាស ផលិតកម្ម YG Entertainment បានសង្កត់ធ្ងន់ថា «YG កំពុងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការបង្ហោះដែលធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះ និងកិត្តិយសរបស់សិល្បករ។ យើងមិនអាចព្រងើយកន្តើយទេ ព្រមទាំងចាត់វិធានការ ដើម្បីកែតម្រូវស្ថានការណ៍។ រូបថតត្រូវបានផ្សព្វផ្សាយដោយខុសច្បាប់ ដោយមិនគិតពីចេតនានៅពីក្រោយ និងដោយគ្មានការយល់ព្រមពីបុគ្គលពាក់ព័ន្ធនោះទេ…ទង្វើនេះត្រូវផ្ដន្ទាទោសតាមច្បាប់»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram