ឃាតករចរាចរណ៍បង្កដោយរថយន្តក្រឡុកស៊ីម៉ង់បើកបុកកង់បីឥណ្ឌាអូស500 ម៉ែត្រស្លាប់ទាំងតាកុងស្លាប់ទាំងភ្ញៀវ រួមដំណើរ
រាជធានីភ្នំពេញ.រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបង្កហេតុបើកបុករថយន្តពីរគ្រឿងនឹងកង់បីឥណ្ឌារមួយគ្រឿងបណ្ដាលឱ្យមនុស្សពីរនាក់ជិះនៅលើកង់បីឥណ្ឌានោះរួមមានម្ចាស់កង់បីឥណ្ឌានិងនារីស្រស់ស្អាតម្នាក់ជាភ្ញៀវបណ្ដាលឱ្យរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿងនេះបើកបុកបោកផ្ទប់នឹងរថយន្តពីរគ្រឿងរួចបន្ថែមល្បឿនទៅមុខអូសកង់បីឥណ្ឌាប្រមាណជាង 500 ម៉ែត្របណ្តាលឲ្យមនុស្សប្រុសស្រី 2នាក់ដែលជាតាកុងនិងភ្ញៀវជិះលើកង់បីឥណ្ឌានោះស្លាប់បាត់បង់អាយុជីវិតទាំងពីរនាក់គួរឲ្យអាណោចអធម្មជាទីបំផុត

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 10យប់ដែលត្រូវនឹងថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2020 ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

តើចាំបាច់រកឃាតករឯណានោះទេឃាតករចរាចរណ៍បានបង្ហាញជាក់ស្ដែងណាស់ទៅហើយរាល់ថ្ងៃនេះដោយយើងសង្កេតឃើញថារថយន្តដែលបង្កឡើងសុទ្ធតែជាប្រភេទរថយន្តធន់ធំបើកបរខ្វះការប្រុងប្រយ័ត្ន គ្មានគោរពសិទ្ធិអ្នកដទៃឬគោរពសិទ្ធិក្នុងការបើកបរ គ្មានការអត់ឱន យល់យោគនិងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកនោះទេ។

អង្គភាពបណ្ដាញផ្សព្វផ្សាយពត៍មាន(ហង្សតូច)សម្ដែងនៅអារម្មណ៍កើតទុក្ខយ៉ាងក្រៀមក្រំ សូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសាច់ញាតិន័យសពត្រូវបានបាត់បង់ក្រុមគ្រួសារសាច់ញាតិដែលបានជួបនៅហេតុការនៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ


