ឃាត់ខ្លួនស្រ្តីម្នាក់ និងរកឃើញគ្រឿងញៀន ជាងកន្លះគីឡូក្រាម នៅតាកែវ (ថ្ងៃទី 10 September 2020 ម៉ោង 11:13 am)…

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានធ្វើការឆ្មក់បង្ក្រាប ទីតាំងចែកចាយ គ្រឿងញៀនមួយកន្លែង ស្ថិតនៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលលាក់ទុកគ្រឿងញៀនជាងកន្លះគីឡូក្រាម កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែនេះ គឺបន្ទាប់ពី កម្លាំងបានទទួល ដំណឹងពីភ្នាក់ងារសម្ងាត់ ទើបលោកដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំង និងឃាត់ខ្លួនជន សង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ២៣ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើ និង ដកហូតបានម្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ មានទម្ងន់៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង២ និង ទូរស័ព្ទដៃមួយគ្រឿង ។

ចម្លើយសារភាពរបស់ស្ត្រី បានឱ្យដឹងថា ថ្នាំញៀនទាំងនេះមិនមែនជារបស់នាងនោះទេ គឺជារបស់ប្តីនាង មានឈ្មោះ ម៉េង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram